យ៉ូប 40:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបទូលព្រះអម្ចាស់ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា អាល់គីតាប អៃយ៉ូបឆ្លើយអុលឡោះតាអាឡាថា៖ |
ដ្បិតតើមានអ្នកណាម្នាក់ទូលដល់ព្រះថា "ទូលបង្គំបានទ្រាំរងទោស ទូលបង្គំលែងធ្វើខុសទៀតហើយ
«ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា រាងចាលឬ? ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ»។
«មើល៍! ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ព្រះអង្គដូចម្តេចបាន? ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
ក្រោយដែលព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះដល់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា៖ «យើងមានកំហឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំងពីរនេះដែរ ដ្បិតអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូប ជាអ្នកបម្រើយើងទេ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។