ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
យេរេមា 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍ណាយ៉ាងដូច្នេះទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស ពួកគេទេឬ? តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍ណាយ៉ាងដូច្នេះទេឬអី។ អាល់គីតាប ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស ពួកគេទេឬ? តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ អាក្រក់បែបនេះទេឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
នៅចំណោមថ្មរលីងក្នុងបាតជ្រោះ អ្នកបានច្រួចតង្វាយច្រូច និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ?
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ទីក្រុងនេះជាទីអុចអាល ឲ្យយើងមានសេចក្ដីក្រោធ និងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃ បានជាគួរឲ្យយើងបំបាត់ចេញពីមុខយើងទៅ
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។
ចូរឡើងទៅលើកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះយេហូវ៉ាទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងសាសន៍យ៉ាងនោះទេឬ?
ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំលោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរាផង។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។
អណ្ដាតគេជាព្រួញដែលសម្លាប់ ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើមិនត្រូវឲ្យយើងធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬ?
ឱកូនស្រីក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងគ្រប់ចំនួនហើយ ព្រះអង្គនឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដុមអើយ ព្រះអង្គនឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ព្រះអង្គនឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។
ភ្នែកយើងនឹងមិនប្រណីឡើយ យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក នឹងនៅកណ្ដាលអ្នកដែរ នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។
យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនទទួលទេ ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយដាក់ទោសអំពើបាបរបស់គេ គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។
ស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាយើងទម្លាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង។
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
ការសងសឹក និងការតបទៅគេវិញ ស្រេចលើយើង ក្នុងកាលដែលជើងរបស់គេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយនៅជិតបង្កើយ ហើយថ្ងៃដែលគេទទួលផលអាក្រក់របស់ខ្លួនមកដល់យ៉ាងរហ័ស។
ឱស្ថានសួគ៌អើយ ប្រជារាស្ត្ររបស់ព្រះអង្គអើយ ចូរសរសើរតម្កើង ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ ដ្បិតព្រះអង្គនឹងសងសឹកចំពោះឈាមពួកកូនរបស់ព្រះអង្គ ហើយសងសឹកបច្ចាមិត្តរបស់ព្រះអង្គ។ ព្រះអង្គនឹងសងដល់អស់អ្នកដែលស្អប់ព្រះអង្គ ហើយលាងសម្អាតស្រុកឲ្យប្រជារាស្ត្ររបស់ព្រះអង្គ"»។