សូមកុំផាត់ព្រលឹងទូលបង្គំចេញ ជាមួយមនុស្សបាបឡើយ ហើយក៏កុំដកជីវិតទូលបង្គំ ជាមួយមនុស្សដែលកម្ចាយឈាមដែរ
ពួកចៅហ្វាយ 19:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឆ្លើយថា៖ «យើងខ្ញុំធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ទៅកាន់ប៉ែកខាងចុងស្រុកភ្នំអេប្រាអិម ខ្ញុំជាអ្នកស្រុកនោះឯង។ ខ្ញុំបានទៅឯបេថ្លេហិមស្រុកយូដា តែឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំវិញ តែគ្មានអ្នកណាទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំដែលជាដំណាក់របស់ព្រះអម្ចាស់វិញ។ ប៉ុន្តែ ក្នុងក្រុងនេះ គ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះគេសោះ អាល់គីតាប បុរសលេវីក៏តបថា៖ «យើងខ្ញុំមកពីភូមិបេថ្លេហិមក្នុងស្រុកយូដា ហើយធ្វើដំណើរទៅស្រុកខ្ញុំ នៅប៉ែកខាងចុងតំបន់ភ្នំអេប្រាអ៊ីម។ ខ្ញុំបានធ្វើដំណើរទៅភូមិបេថ្លេហិម ឥឡូវនេះ ខ្ញុំវិលទៅតំបន់ខ្ញុំដែលមានដំណាក់របស់អុលឡោះតាអាឡាវិញ។ ប៉ុន្តែ ក្នុងក្រុងនេះគ្មាននរណាម្នាក់ទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។ |
សូមកុំផាត់ព្រលឹងទូលបង្គំចេញ ជាមួយមនុស្សបាបឡើយ ហើយក៏កុំដកជីវិតទូលបង្គំ ជាមួយមនុស្សដែលកម្ចាយឈាមដែរ
កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង ជាញឹកញយពេកឡើយ ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាមែកដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ។
បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។
គ្រានោះ នៅក្រុងបេថ្លេហិមស្រុកយូដា មានយុវជនម្នាក់ក្នុងពូជពង្សយូដា ដែលជាលេវី បានមកស្នាក់អាស្រ័យនៅទីនោះ។
ដូច្នេះ គេតាំងរូបឆ្លាក់ដែលមីកាបានធ្វើ ទុកសម្រាប់ពួកគេ ក្នុងអំឡុងពេលដែលដំណាក់របស់ព្រះនៅស៊ីឡូរ។
ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?»
យើងខ្ញុំមានចំបើង មានស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងស្ត្រី និងអ្នកលោះដែលនៅជាមួយខ្ញុំបាទហើយ យើងខ្ញុំមិនត្រូវការអ្វីទៀតទេ»។
នៅថ្ងៃទីបួន គេក៏ក្រោកឡើងពីព្រលឹម រួចគាត់ក៏រៀបចំចេញដំណើរ តែឪពុកនាងនិយាយទៅកូនប្រសាថា៖ «ចូរកូនបរិភោគចម្រើនកម្លាំងសិន រួចសឹមចេញដំណើរទៅ»។
ពួកកូនចៅអ៊ីស្រាអែលនាំគ្នាឡើងទៅបេត-អែល ដើម្បីទូលសួរព្រះថា៖ «ក្នុងចំណោមពួកយើង តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ត្រូវឲ្យពួកយូដាទៅមុនគេ»។
រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។
ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។