Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ​ឲ្យ​ចូល​ក្នុង​ផ្ទះ​គេ​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ទៅកាន់ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម ខ្ញុំ​ជា​អ្នក​ស្រុក​នោះ​ឯង។ ខ្ញុំ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា តែ​ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​វិញ តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​តំបន់​ខ្ញុំ​ដែល​មាន​ដំណាក់​របស់អុលឡោះ‌តាអាឡា​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ​គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ដក​ព្រលឹង​ទូលបង្គំ​ចេញ ជា​មួយ​នឹង​ពួក​មាន​បាប ឬ​ជីវិត​ទូលបង្គំ ជា​មួយ​នឹង​មនុស្ស​ដែល​កំចាយ​ឈាម


កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង​ជា​ញឹក‌ញយ​ពេក​ឡើយ ក្រែង​គេ​ធុញ‌ទ្រាន់ ហើយ​ស្អប់​ឯង​វិញ។


បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ


នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ


រីឯ​នៅ​ក្រុង​បេថ្លេ‌ហិម ស្រុក​យូដា នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​ក្នុង​គ្រួ​យូដា ដែល​ជា​ពួក​លេវី គាត់​មាន​ទី​លំនៅ​អាស្រ័យ​នៅ​ទី​នោះ


គេ​បាន​តាំង​រូប​ឆ្លាក់​ដែល​មីកា​ធ្វើ​នោះ ទុក​សំរាប់​ពួក​គេ អស់​១​អំឡុង​ដែល​ដំណាក់​នៃ​ព្រះ​នៅ​ត្រង់​ស៊ីឡូរ។


គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា


ខ្ញុំ​ប្របាទ​មាន​ចំបើង នឹង​ស្មៅ​សំរាប់​លា ហើយ​មាន​នំបុ័ង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ខ្លួន នឹង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំឡោះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ


ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចំរើន​កំឡាំង​សិន រួច​សឹម​ទៅ​ចុះ


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ក្រោក​ឡើង ដើរ​ទៅ​ឯ​បេត-អែល ដើម្បី​នឹង​ទូល​សួរ​ដល់​ព្រះ​ថា ក្នុង​ពួក​យើង​ខ្ញុំ​រាល់​គ្នា តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​មុន​គេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ​ចុះ។


រាល់​តែ​ឆ្នាំគាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះមាន​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា


ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម