Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:18 - អាល់គីតាប

18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​តំបន់​ខ្ញុំ​ដែល​មាន​ដំណាក់​របស់អុលឡោះ‌តាអាឡា​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ​គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ទៅកាន់ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម ខ្ញុំ​ជា​អ្នក​ស្រុក​នោះ​ឯង។ ខ្ញុំ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា តែ​ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​វិញ តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ​ឲ្យ​ចូល​ក្នុង​ផ្ទះ​គេ​សោះ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ មនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ខ្ញុំ រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។


ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ រហូត​ដល់​ស្អប់​អ្នក។


អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។


ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ទី​នោះ។


មាន​យុវ‌បុរស​លេវី​ម្នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​រស់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។


ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ដំណាក់​របស់​អុលឡោះ​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។


ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។


យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។


នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​ឡើង​ទៅ​បេត‌អែល​ទូរអា​សួរ​អុលឡោះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ពុន‌យ៉ាមីន​មុន​គេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។


រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ស៊ីឡូ ព្រម​ទាំង​ធ្វើ​គូរបាន​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា នៅ​ស៊ីឡូ។


នាង​ពេនី‌ណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហា‌ណា​ឡើង​ទៅ​ម៉ាស្ចិទ​របស់អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ នាង​ពេនី‌ណា​តែងតែ​រុក​គួន​នាង​ជា‌និច្ច ធ្វើ​ឲ្យ​នាង​ហា‌ណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម