ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
ទំនុកតម្កើង 89:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គកាលពីដើម ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ ឥឡូវនេះ តើនៅឯណា? ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកាលពីមុន ដែលព្រះអង្គបានស្បថនឹងដាវីឌដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ តើនៅឯណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ តើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែង ដោយព្រះហឫទ័យមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះតើនៅឯណា អាល់គីតាប អុលឡោះតាអាឡាអើយ តើស្នាដៃដែលទ្រង់ធ្លាប់សំដែង ដោយចិត្តមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើបន្ទូលដែលទ្រង់បានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះស្តេចទតនៅឯណា?។ |
ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង មិនដែលឃ្លាតចេញពីគេ ដូចជាយើងបានដកចេញពីស្ដេចសូល ដែលយើងបានចោលពីមុខឯងចេញនោះឡើយ ។
៙ ដ្បិតគេឃើញហើយថា សូម្បីតែអ្នកប្រាជ្ញក៏ស្លាប់ដែរ មនុស្សល្ងង់ និងមនុស្សខ្លៅវិនាសទៅដូចគ្នា ហើយទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យអ្នកដទៃ។
ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។
ចូរឱនត្រចៀក ហើយមកឯយើង ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់ យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។
តែព្រះអង្គនេះវិញ ទ្រង់បានទទួលមុខងារជាសង្ឃ មានទាំងពាក្យសម្បថ ដោយសារព្រះទ្រង់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «ព្រះអម្ចាស់បានស្បថ ហើយទ្រង់មិនផ្លាស់ប្ដូរគំនិតឡើយថា "អ្នកជាសង្ឃនៅអស់កល្បជានិច្ច"» ។