មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ទំនុកតម្កើង 55:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។ ព្រះគម្ពីរខ្មែរសាកល មានសេចក្ដីអន្តរាយនៅក្នុងទីក្រុងនោះ; ការសង្កត់សង្កិន និងការបោកបញ្ឆោត មិនចាកចេញពីកន្លែងសាធារណៈនៃទីក្រុងនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានការអាក្រក់នៅកណ្តាលទីក្រុង សេចក្ដីសង្កត់សង្កិន ហើយឆបោក មិនចេះបាត់ពីផ្លូវក្រុងឡើយ។ អាល់គីតាប នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់ និងការបោកប្រាស់។ |
មាត់គេពេញដោយពាក្យជេរប្រមាថ ពាក្យបោកបញ្ឆោត និងពាក្យកំណាច នៅក្រោមអណ្ដាតគេមានពាក្យអពមង្គល និងទុច្ចរិត។
ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។
មងរបស់គេប្រើធ្វើជាសម្លៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួន ដោយការដែលគេធ្វើក៏មិនបានដែរ កិច្ចការរបស់គេសុទ្ធតែអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ។
ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។