លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។
ទំនុកតម្កើង 44:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ហើយក៏រាប់ទុកដូចជាចៀម ដែលត្រូវយកទៅសម្លាប់ ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយសារតែព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងខ្ញុំត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែព្រះអង្គ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។ អាល់គីតាប ព្រោះតែទ្រង់ គេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលា ហើយគេចាត់ទុកយើងខ្ញុំ ដូចជាចៀមដែលត្រូវយកទៅសម្លាប់ ។ |
លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។
លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
ព្រះអង្គធ្វើឲ្យយើងខ្ញុំដូចជាចៀម ដែលគេយកទៅសម្លាប់ ក៏បានធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅ នៅកណ្ដាលពួកសាសន៍ដទៃ។
គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។
ព្រះអង្គត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែព្រះអង្គមិនបានហើបព្រះឧស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះ ពួកអ្នកកាត់រោមយ៉ាងណា ព្រះអង្គក៏មិនបានហើបព្រះឧស្ឋសោះ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។
ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។
ដ្បិតខ្ញុំគិតថា ព្រះបានដាក់យើង ដែលជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិត ព្រោះយើងបានត្រឡប់ជាទស្សនីយភាពបង្ហាញឲ្យមនុស្សលោកឃើញ ទាំងពួកទេវតា ទាំងមនុស្សលោក។
«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ!
ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់ពួកបរិសុទ្ធ និងឈាមអ្នកដែលធ្វើបន្ទាល់របស់ព្រះយេស៊ូវ។ ពេលខ្ញុំឃើញស្ត្រីនោះ ខ្ញុំមានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង។