ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។
ទំនុកតម្កើង 105:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានចាត់គេឲ្យទៅដោះលែងលោក គឺអ្នកគ្រប់គ្រងលើប្រជាជននានា បានដោះលោកឲ្យរួច។ ព្រះគម្ពីរខ្មែរសាកល ស្ដេចបានចាត់គេឲ្យទៅស្រាយគាត់ មេគ្រប់គ្រងប្រជាជនបានដោះលែងគាត់; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចស្រុកអេស៊ីប ដែលជាម្ចាស់លើប្រជារាស្ត្រនានា បានចេញបញ្ជាឲ្យគេស្រាយចំណង ដោះលែងលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញ គឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច អាល់គីតាប ស្ដេចស្រុកអេស៊ីប ដែលជាម្ចាស់លើប្រជារាស្ត្រនានា បានចេញបញ្ជាឲ្យគេស្រាយចំណង ដោះលែងគាត់។ |
ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។