សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
ដានីយ៉ែល 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី នោះមានព្រះបន្ទូលមួយបើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ បានយល់។ ព្រះបន្ទូលនោះជាសេចក្ដីពិត គឺជាជម្លោះមួយយ៉ាងធំ។ លោកពិចារណាព្រះបន្ទូលនោះ ហើយក៏យល់អត្ថន័យក្នុងនិមិត្ត។ ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៣ ក្នុងរាជ្យនៃស៊ីរូស ជាស្តេចពើស៊ី នោះមានការ១បើកសំដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ ឃើញ ការនោះក៏ពិតប្រាកដ គឺជាការសង្គ្រាមយ៉ាងធំ លោកក៏ពិចារណាដំណើរនោះ ហើយបានយល់ចំពោះការជាក់ស្តែង អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស អុលឡោះមានបន្ទូលមកកាន់ដានីយ៉ែល ហៅបេលថិស្សាសារ។ បន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ ដានីយ៉ែលរិះគិតពិចារណាអំពីបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលគាត់បានឃើញ។ |
សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
នៅឆ្នាំដំបូងក្នុងរាជ្យព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបានបណ្ដាលព្រះហឫទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលថ្លែងតាមរយៈមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខេត្តរបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា៖
ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។
ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។
គេសូកប៉ាន់ពួកទីប្រឹក្សា ដើម្បីរាំងរាគម្រោងការរបស់ពួកយូដា តាំងពីរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្ដេចស្រុកពើស៊ី។
ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។
នៅឆ្នាំទីមួយ ក្នុងរជ្ជកាលព្រះបាទស៊ីរូស ស្ដេចបានចេញរាជបញ្ជា អំពីដំណើរព្រះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិមថា ត្រូវសង់ព្រះដំណាក់នោះឡើងវិញ ជាកន្លែងដែលថ្វាយយញ្ញបូជា ត្រូវចាក់គ្រឹះនៅលើគ្រឹះចាស់ ឯព្រះដំណាក់នេះ ត្រូវមានកម្ពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ
យើងនិយាយពីស៊ីរូសថា ជាគង្វាលរបស់យើង ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តយើងទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
ឥឡូវនេះ ខ្ញុំមកពន្យល់លោកពីហេតុការណ៍ដែលត្រូវកើតមានចំពោះប្រជាជនរបស់លោក នៅគ្រាចុងក្រោយ ដ្បិតនិមិត្តនេះសម្រាប់យូរថ្ងៃទៅខាងមុខ»។
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។
ប៉ុន្ដែ ចំពោះលោកវិញ ដានីយ៉ែលអើយ សូមលាក់ពាក្យនេះជាសម្ងាត់ ហើយបិទត្រាលើសៀវភៅនេះ ទុករហូតដល់គ្រាចុងក្រោយបំផុត។ មនុស្សជាច្រើននឹងខំស្វែងយល់ ហើយសេចក្ដីអាក្រក់ នឹងចម្រើនឡើង»។
លោកតបថា៖ «ដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី ដ្បិតសេចក្ដីទាំងនេះត្រូវរក្សាជាសម្ងាត់ ហើយបិទត្រាទុក រហូតដល់គ្រាចុងក្រោយបំផុត។
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
នៅទីបំផុត ដានីយ៉ែល (ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន) បានចូលមកចំពោះយើង ហើយយើងបានប្រាប់សុបិននោះដល់លោកថា
ព្រោះឃើញថា នៅក្នុងអ្នកនោះមានវិញ្ញាណមួយដ៏វិសេស មានចំណេះជ្រៅជ្រះ និងមានយោបល់ចេះកាត់ស្រាយសុបិន ដោះស្រាយប្រស្នា និងដោះស្រាយបញ្ហាស្មុគស្មាញបាន។ ស្ដេចប្រទានឈ្មោះឲ្យអ្នកនោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក លោកនឹងកាត់ស្រាយន័យថ្វាយព្រះករុណា»។
ពេលនោះ ដានីយ៉ែលទូលតបនៅចំពោះស្តេចថា៖ «សូមទុកអំណោយរបស់ព្រះករុណា ហើយសូមប្រទានរង្វាន់របស់ព្រះករុណាសម្រាប់អ្នកដទៃវិញចុះ តែឯទូលបង្គំវិញ ទូលបង្គំនឹងអានអក្សរនេះថ្វាយព្រះករុណា ហើយក៏កាត់ស្រាយថ្វាយព្រះករុណាដែរ។
ដូច្នេះ ដានីយ៉ែលនេះក៏ចម្រុងចម្រើនឡើង ក្នុងរជ្ជកាលព្រះបាទដារីយុស និងក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាសាសន៍ពើស៊ី។
ហើយខ្ញុំឮសំឡេងមនុស្សចេញពីកណ្ដាលទន្លេអ៊ូឡាយ ហើយសំឡេងនោះហៅមកថា៖ «កាព្រីយ៉ែលអើយ ចូរប្រាប់ឲ្យមនុស្សនេះយល់និមិត្តនេះចុះ»។
និមិត្តអំពីល្ងាច និងព្រឹកដែលបានប្រាប់មកនោះពិតប្រាកដមែន តែឥឡូវនេះ ត្រូវបិទនិមិត្តនេះទុកសិន ដ្បិតគឺសម្រាប់ពេលដ៏យូរលង់នៅខាងមុខ»។
មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។
ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។