លោកយ៉ូសែបងើបមុខឡើងឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកក៏សួរថា៖ «តើនេះជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬ?» លោកពោលទៅប្អូនថា៖ «កូនអើយ សូមព្រះប្រោសប្រណីដល់ឯង!»។
ជនគណនា 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង អាល់គីតាប សូមអុលឡោះតាអាឡាមើលមកអ្នក ដោយចិត្តមេត្តាករុណា សូមទ្រង់ប្រណីសន្តោសអ្នក។ |
លោកយ៉ូសែបងើបមុខឡើងឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកក៏សួរថា៖ «តើនេះជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬ?» លោកពោលទៅប្អូនថា៖ «កូនអើយ សូមព្រះប្រោសប្រណីដល់ឯង!»។
សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។
ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ច ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។
សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមនាំយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱព្រះនៃពួកពលបរិវារអើយ សូមនាំយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមក នោះយើងខ្ញុំនឹងបានរួចជីវិត!
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងរបស់ព្រះអង្គ ដល់អ្នកបម្រើព្រះអង្គ សូមសង្គ្រោះកូនរបស់ស្ត្រី ជាអ្នកបម្រើរបស់ព្រះអង្គផង។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងអស់ទាំងសេចក្ដីសប្បុរសរបស់យើងនៅចំពោះមុខអ្នក ក៏នឹងប្រកាសពីឈ្មោះរបស់យើងជា "យេហូវ៉ា" នៅមុខអ្នកដែរ យើងនឹងប្រោសអ្នកណាដែលយើងចង់ប្រោស ហើយនឹងសម្ដែងសេចក្ដីមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា»។
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។
ឥឡូវនេះ ចូរអ្នករាល់គ្នាទូលអង្វរដល់ព្រះ ដើម្បីសូមព្រះអង្គផ្តល់ព្រះគុណដល់យើង។ ការទាំងអស់នេះកើតឡើងដោយសារអ្នករាល់គ្នា ដូច្នេះ តើព្រះអង្គនឹងទទួលអ្នករាល់គ្នាដោយរាក់ទាក់ឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។