ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
ជនគណនា 34:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រំដែនខាងលិច នោះមានសមុទ្រធំជាព្រំប្រទល់ សមុទ្រនោះត្រូវបានជាព្រំស្រុកខាងលិចរបស់ឯងរាល់គ្នា។ អាល់គីតាប សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។ |
ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
នេះជាព្រំប្រទល់ស្រុក គឺខាងជើងចាប់ពីសមុទ្រធំ តាមផ្លូវហេតឡូនរហូតដល់ឡេបូ-ហាម៉ាត រួចបន្តទៅសេដាត់
ខាងលិច គឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
ស្រុកណែបថាលីទាំងមូល ស្រុកអេប្រាអិម និងម៉ាណាសេ ស្រុកយូដាទាំងមូល រហូតដល់សមុទ្រខាងលិច
ទឹកដីរបស់អ្នករាល់គ្នា ត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។
ចាប់ពីទីនោះ ទៅដល់ជម្រាលខាងជើងភ្នំអេក្រុន រួចបត់ទៅស៊ីក្រុន ហើយកាត់តាមភ្នំបាឡា រហូតដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ។
ឯព្រំប្រទល់ខាងលិច គឺសមុទ្រធំ និងឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់ពួកកូនចៅយូដា តាមពូជអំបូររបស់គេ។
ក្រុងអាសដូឌ ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងស្រុកភូមិដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។
មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។
ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ នៅស្រុកភ្នំ និងនៅតំបន់វាលទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស បានឮដំណឹងនេះ