ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
ជនគណនា 34:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន (នេះហើយជាស្រុកដែលត្រូវធ្លាក់មកជាមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន ដែលកំណត់ដោយព្រំដែនរបស់ស្រុកនេះ) ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណានហើយ (គឺស្រុកនោះហើយដែលឯងរាល់គ្នានឹងបានទុកជាមរដក ជាស្រុកកាណានតាមព្រំដែនទាំងប៉ុន្មាន) អាល់គីតាប «ចូរបង្គាប់កូនចៅអ៊ីស្រអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ: |
ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។
ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
យើងបាននឹកថា ធ្វើដូចម្តេចឲ្យយើងដាក់អ្នក នៅជាមួយពួកកូនចៅបាន ព្រមទាំងឲ្យស្រុកដ៏គាប់ចិត្ត គឺជាមត៌កយ៉ាងល្អរបស់ពួកកកកុញ នៅអស់ទាំងសាសន៍ដល់អ្នក។ យើងបានឆ្លើយថា អ្នករាល់គ្នានឹងហៅយើងថាជាព្រះវរបិតារបស់អ្នក ក៏នឹងលែងងាកបែរចេញពីយើងតទៅ»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះជាព្រំប្រទល់ ដែលអ្នករាល់គ្នានឹងចែកទុកជាមត៌ក តាមកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងដប់ ឯពួកយ៉ូសែបនឹងត្រូវបានពីរចំណែក។
អ្នករាល់គ្នានឹងបានស្រុកទុកជាមត៌កស្មើគ្នាទាំងអស់ ដ្បិតយើងបានស្បថនឹងឲ្យស្រុកនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់អ្នករាល់គ្នា ទុកជាមត៌កដែរ
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ
ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។
គឺព្រះវិញ្ញាណនេះហើយជាទីបញ្ចាំចិត្ត សម្រាប់មត៌ករបស់យើង រហូតទាល់តែយើងបានរបស់នោះពេញលេញជាកម្មសិទ្ធិ សម្រាប់ជាការសរសើរដល់សិរីល្អរបស់ព្រះអង្គ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ ហើយនៅសល់ស្រុកច្រើនណាស់ដែលត្រូវចាប់យក។
ដូច្នេះ ព្រះយេហូវ៉ាបានប្រទានស្រុកនោះទាំងអស់ដល់ពួកអ៊ីស្រាអែល ដូចព្រះអង្គបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ។ គេបានចាប់យកស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។