ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។
ជនគណនា 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ចាត់ពួកគេពីទីរហោស្ថានប៉ារ៉ានឲ្យទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ អ្នកទាំងនោះសុទ្ធតែជាមេដឹកនាំក្នុងចំណោមកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល អាល់គីតាប ម៉ូសាក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល |
ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។
«ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗរបស់ឪពុកគេ ហើយគ្រប់គ្នាត្រូវតែជាមេដឹកនាំក្នុងចំណោមពួកគេ»។
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
ពួកឪពុករបស់អ្នករាល់គ្នាបានធ្វើដូច្នេះឯង នៅពេលដែលខ្ញុំបានចាត់គេពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុកនោះ។
«ឈ្មោះអ្នកដែលចែកស្រុកឲ្យអ្នករាល់គ្នាទុកជាមត៌ក គឺសង្ឃអេលាសារ និងយ៉ូស្វេជាកូនរបស់នុន។
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។
ខ្ញុំយល់ថានោះជាការល្អ ហើយខ្ញុំក៏រើសយកមនុស្សដប់ពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់ពីកុលសម្ព័ន្ធមួយ។
កាលព្រះយេហូវ៉ាបានចាត់អ្នកពីកាដេស-បារនា ដោយព្រះបន្ទូលថា "ចូរឡើងទៅចាប់យកស្រុកដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាចុះ" នោះអ្នករាល់គ្នាបានបះបោរទាស់នឹងបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៀត ហើយមិនបានជឿ ក៏មិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គសោះ។
លោកសាំយូអែលបានស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា។ បន្ទាប់មក ដាវីឌក៏ចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។