Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 34:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 «ឈ្មោះ​អ្នក​ដែល​ចែក​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក គឺ​សង្ឃ​អេលាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​អ៊ីមុាំ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

សូមមើលជំពូក ចម្លង




ជន‌គណនា 34:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


នេះ​ហើយ​ជា​ឈ្មោះ​របស់​មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​លោក​ម៉ូសេ​បាន​ប្ដូរ​ឈ្មោះ​ហូសេ ជា​កូន​របស់​នុន ថា​យ៉ូស្វេ។


ដូច្នេះ លោក​ម៉ូសេ​ក៏​ចាត់​ពួក‌គេ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។


កុល‌សម្ព័ន្ធ​អេប្រាអិម គឺ​ហូសេ ជា​កូន​របស់​នុន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ត្រូវ​យក​មេ‌ដឹក​នាំ​ម្នាក់ ដើម្បី​បែង​ចែក​ស្រុក​ទុក​ជា​មត៌ក។


យ៉ូស្វេ​ជា​កូន​របស់​នុន ដែល​ឈរ​នៅ​មុខ​អ្នក នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ ចូរ​លើក​ទឹក​ចិត្ត​គាត់ ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មត៌ក។


នេះ​ជា​មត៌ក​ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ស្រុក​កាណាន ដែល​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ​ជា​កូន​លោក​នុន និង​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ចែក​ឲ្យ។


មត៌ក​ទាំង​នោះ​ត្រូវ​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធប្រាំ​បួន និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង ដោយ​ចាប់​ឆ្នោត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម