ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
ចោទិយកថា 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជាព្រះនៃយើង បានតាំងសញ្ញានឹងយើងនៅភ្នំហោរែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានតាំងសេចក្ដីសញ្ញានឹងយើងនៅភ្នំហោរែប អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃយើងបានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។ |
ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។
ដូច្នេះ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ហើយពោលថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា តាមព្រះបន្ទូលទាំងនេះរបស់ព្រះអង្គ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងតាំងសញ្ញាថា នៅមុខប្រជាជនរបស់អ្នកទាំងអស់គ្នា យើងនឹងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ នៅអស់ទាំងនគរលើផែនដី និងនៅក្នុងចំណោមអស់ទាំងសាសន៍ដែលអ្នករស់នៅ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលយើងនឹងប្រោសដល់អ្នក គឺជាការគួរស្ញែងខ្លាច។
គឺជាសេចក្ដីដែលយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នា នៅថ្ងៃដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់អ្នករាល់គ្នាចុះ នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។
មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានតាំងសេចក្ដីសញ្ញានឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងបាននាំគេចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីសណ្ឋានជាបាវបម្រើ ដោយពាក្យថា
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
«ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។
នេះជាពាក្យនៃសេចក្ដីសញ្ញា ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកម៉ូសេតាំងជាមួយប្រជាជនអ៊ីស្រាអែលនៅស្រុកម៉ូអាប់ ក្រៅពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេ នៅភ្នំហោរែប។
ព្រះអង្គប្រកាសប្រាប់អ្នករាល់គ្នាពីសេចក្ដីសញ្ញារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យវិន័យទាំងដប់ប្រការ ។ ព្រះអង្គបានចារឹកបញ្ញត្តិទាំងនោះនៅលើបន្ទះថ្មពីរផ្ទាំង។
ដូច្នេះ ចូរប្រយ័ត្នខ្លួន ក្រែងភ្លេចសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានតាំងជាមួយអ្នក រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានហាមឡើយ។
លោកម៉ូសេបានហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិដែលខ្ញុំប្រាប់នៅត្រចៀកអ្នករាល់គ្នានៅថ្ងៃនេះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ។