ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 12:9 - អាល់គីតាប

ស្តេច​ស៊ី‌សាក់ ជា​ស្តេច​ស្រុក​អេស៊ីប​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្តេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​ស៊ីសាក​នៃ​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្ដេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស៊ីសាក ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​បាន​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​សាឡូម៉ូន​បាន​ធ្វើ​ផង

សូមមើលជំពូក



២ របា‌ក្សត្រ 12:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​អហាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


ស្តេច​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ​រក្សា។


សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទី‌សក្ការៈ​របស់​អុលឡោះ‌តាអាឡា គឺ​ប្រជា‌ជាតិ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ទ្រង់​ឡើយ។