Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:8 - អាល់គីតាប

8 ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្តេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ គេ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ស៊ីសាក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ថា ការ​បម្រើ​ដល់​យើង ខុស​គ្នា​យ៉ាង​ណា​នឹង​ការ​បម្រើ​ដល់​នគរ​ដទៃ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្ដេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្ដេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុន្តែ គេ​នឹង​ត្រូវ​ចំណុះ​ទ្រង់​វិញ ដើម្បី​ឲ្យ​គេ​អាច​នឹង​ផ្ទឹម​ការ​បំរើ​ដល់​អញ នឹង​ការ​បំរើ​ដល់​នគរ​ដទៃ​ឲ្យ​ដឹង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ! យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក ដែល​ទ្រង់​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែ និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!


ខ្មាំង​សត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ ព្រម​ទាំង​បង្ក្រាប​ពួក​គេ​ឲ្យ​ចុះ​ចូល ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ក្រៅ​ពី​ទ្រង់ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន ត្រួត‌ត្រា​លើ​យើង​ខ្ញុំ ប៉ុន្តែ មាន​តែ​នាម​ទ្រង់​មួយ​ប៉ុណ្ណោះ ដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កែ​តម្រង់​ខ្ញុំ​ផង! សូម​កែ​តម្រង់​ខ្ញុំ ដោយ​អធ្យា‌ស្រ័យ គឺ​កុំ​ប្រើ​កំហឹង​ឡើយ ក្រែង​លោ​ខ្ញុំ​ត្រូវ​វិនាស​សូន្យ​ទៅ។


ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្តី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ស្តេច។


អុលឡោះ‌តាអាឡា​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្តើម​យក​ទឹក​ដី​កាណាន។


ទ្រង់​គ្រាន់​តែ​ពេញ​ចិត្ត​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម