ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។
២ ពង្សាវតារក្សត្រ 3:25 - អាល់គីតាប កងទ័ពអ៊ីស្រអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះ ដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានវាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅក្នុងស្រែចម្ការល្អៗទាំងអស់ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះ ដែលគេទុកជញ្ជាំងថ្មឲ្យនៅ ប៉ុន្តែ ពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលបំផ្លាញទីក្រុងទាំងប៉ុន្មានចោល ព្រមទាំងនាំគ្នាយកដុំថ្ម ទៅបោះពេញក្នុងស្រែចម្ការដ៏ល្អៗទាំងអស់។ ពួកគេបិទប្រភពទឹកទាំងអស់ចោល និងកាប់រំលំដើមឈើដ៏ល្អៗទាំងអស់ចោលដែរ។ ទីបំផុត មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះដែលនៅមានកំពែងព័ទ្ធជុំវិញ។ ពលទាហានកាន់ដង្ហក់នាំគ្នាឡោមព័ទ្ធ និងវាយយកក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ |
ហើយយកដីមកលុបបំពេញអណ្តូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកគាត់បានជីក កាលពីជំនាន់អ៊ីព្រហ៊ីមនៅរស់នៅឡើយ។
អ៊ីសាហាក់ឲ្យគេស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់អ៊ីព្រហ៊ីម ជាឪពុកគាត់ ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលអ៊ីព្រហ៊ីមស្លាប់។ គាត់ដាក់ឈ្មោះអណ្តូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកគាត់បានដាក់ឲ្យកាលពីមុន។
ស្តេចទតក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ គាត់បង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីយកទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។
ស្តេចត្រូវបំផ្លាញទីក្រុងដែលមានកំពែងដ៏រឹងមាំ និងទីក្រុងសំខាន់ៗទាំងអស់ចោល។ ស្តេចត្រូវកាប់រំលំដើមឈើល្អៗ បិទប្រភពទឹកទាំងអស់ ហើយបំផ្លាញដីស្រែចម្ការទាំងអស់ចោល ដោយយកថ្មទៅចាក់លើដីទាំងនោះ»។
ជនជាតិម៉ូអាប់នាំគ្នាទៅដល់ជំរំរបស់អ៊ីស្រអែល កងទ័ពអ៊ីស្រអែលក៏ចេញមកវាយប្រហារជនជាតិម៉ូអាប់ដែលបាក់ទ័ពរត់នៅចំពោះមុខពួកគេ។ កងទ័ពអ៊ីស្រអែលដេញតាមប្រហារជនជាតិម៉ូអាប់ ចូលរហូតដល់ក្នុងស្រុក ហើយវាយពួកគេឲ្យបរាជ័យយ៉ាងធ្ងន់។
កាលស្តេចស្រុកម៉ូអាប់ដឹងច្បាស់ថា ខ្លួនគ្មានកម្លាំងទប់ទល់បាន គាត់ក៏ប្រមូលទ័ពដែលកាន់ដាវបានចំនួនប្រាំពីររយនាក់ វាយបើកផ្លូវសំរុកទៅលើស្តេចអេដុម ប៉ុន្តែ មិនបានសម្រេចឡើយ។
ហើយប្រមូលប្រជាជនជាច្រើនមកជួបជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំខាន»។
សេចក្ដីប្រកាសស្តីអំពីស្រុកម៉ូអាប់: ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ! ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
ហេតុនេះហើយបានជាខ្ញុំច្រៀងយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្ដាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
ហេតុនេះហើយបានជាយើងយំ ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេឲ្យសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់ឡូតទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
លោកអប៊ីម៉ាឡេកវាយទីក្រុងពេញមួយថ្ងៃ ទើបដណ្តើមយកទីក្រុងបាន។ គាត់សម្លាប់ប្រជាជននៅក្នុងទីក្រុង ហើយបំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។