Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គេ​បាន​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ក្នុង​ស្រែ​ចម្ការ​ល្អៗ​ទាំង​អស់ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែត​ប៉ុណ្ណោះ ដែល​គេ​ទុកជញ្ជាំង​ថ្ម​ឲ្យ​នៅ ប៉ុន្តែ ពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចំការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែតប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 កង‌ទ័ព​អ៊ីស្រ‌អែល​បំផ្លាញ​ទី‌ក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-ហា‌រ៉ា‌សែត ប៉ុណ្ណោះ ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 3:25
16 ការដាក់ឲ្យឆ្លើយតបគ្នា  

(គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​លុប​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អ័ប្រា‌ហាំ​នៅ​រស់​នៅ​ឡើយ)។


លោក​អ៊ីសាក​បាន​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​នៅ​ជំនាន់​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​របស់​លោក​ឡើង​វិញ ព្រោះ​ពួក​ភីលី‌ស្ទីន​បាន​លុប​ទាំង​អស់ ក្រោយ​ពេល​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ។ លោក​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​របស់​លោក​បាន​ដាក់​កាល​ពី​មុន។


ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។


ត្រូវ​វាយ​អស់​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ ហើយ​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក និង​យក​ដុំ​ថ្ម​រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចម្ការ​ល្អៗ»។


ប៉ុន្តែ ពេល​ពួក​គេ​មក​ដល់​ទី​បោះ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ហើយ​ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​រត់​ទៅ​នៅ​មុខ​ពួក​គេ ពួក​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ប្រហារ​ពួក​ម៉ូអាប់ រហូត​ដល់​ក្នុង​ស្រុក​របស់​គេ។


ពេល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចម្បាំង​នោះ​ខ្លាំង​ទប់​មិន​បាន ទ្រង់​បាន​រើស​យក​ទាហាន​ប្រាំពីរ​រយ​នាក់​ដែល​កាន់​ដាវ នាំ​ទៅ​ដោយ​ប្រាថ្នា នឹង​ទម្លាយ​ចូល​ទៅ​ដល់​ស្តេច​អេដុម តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ។


គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា៖ «នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី?»។


នោះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​មួយ ក្រុង​គាររបស់​ស្រុក​ម៉ូអាប់ ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ


ហេតុ​នោះ យើង​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​យើង​ដែរ ដោយ​ព្រោះ​គារ-ហារ៉ាសែត។


ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ អ្នក​រាល់​គ្នា​នឹង​យំ​ស្តាយ​ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល។


ដូច្នេះ យើង​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ យើង​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ។


ដូច្នេះ ចិត្ត​យើង​ថ្ងូរស្រណោះស្រុក​ម៉ូអាប់​ដូចសូរ​ខ្លុយ ហើយ​ចិត្ត​យើង​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ​ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​រំខាន​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​អើរ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។


អ័ប៊ី‌ម៉្មា‌ឡិច​ច្បាំង​នឹង​ទី​ក្រុង​នោះ​អស់​ពេញ​មួយ​ថ្ងៃ គាត់​ចាប់​យក​បាន​ទី​ក្រុង ហើយ​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង បំផ្លាញ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម