ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:3 - អាល់គីតាប

នៅ​ថ្ងៃ​ទី​ប្រាំ​បួន នៃ​ខែ​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទី‌ក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដល់​ថ្ងៃ​ប្រាំបួន ខែទី​បួន នោះ​អំណត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សម្រាប់​ប្រជាជន​បរិ‌ភោគ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​បួន ពេល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​អំណត់​អត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សំរាប់​ពួក​ជន​បរិភោគ​ឡើយ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជកាល​ស្តេច​សេ‌ដេ‌គា។


លុះ​ក្រោយ​មក ស្តេច​បេនហា‌ដាដ​ជា​ស្តេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។


ដូច្នេះ​នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទី‌ក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្តែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជា‌ជន ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក


ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ​មុខ​ជា​ឡោម‌ព័ទ្ធ​ទីក្រុង បណ្តាល​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា និង​តប់‌ប្រមល់​យ៉ាង​ខ្លាំង។ ពេល​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស៊ី​សាច់​គ្នា​ឯង”។


ស្តេច​សេដេ‌គា​ក៏​បញ្ជា​ឲ្យ​គេ​ឃុំ​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​ឲ្យ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​គាត់​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។


«អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ រីឯ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត


នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ស្តេច​សេដេ‌គា កង‌ទ័ព​បាប៊ី‌ឡូន​បាន​ទម្លុះ​កំពែង​ក្រុង។


នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ


ពិត​មែន​ហើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាត‌ត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី


គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កំចាត់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។


ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។


ខាង​ក្រៅ មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។


ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំបុ័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​តែ​មិន​ឆ្អែត​ឡើយ។


«អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ‌ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។