Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 7:15 - អាល់គីតាប

15 ខាង​ក្រៅ មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្ស អ្នក​ណា​ដែល​នៅ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស និង​អាសន្ន‌រោគ​លេប​គេ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ខាង​ក្រៅ​មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ​មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចម្ការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ នឹង​អំណត់​អត់ អ្នក​ណា​ដែល​នៅ​ឯ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង នោះ​អំណត់​អត់ នឹង​អាសន្ន‌រោគ​នឹង​លេប​គេ​ទៅ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 7:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចេញ​ទៅ​ស្រុក​ស្រែ យើង​ឃើញ​សុទ្ធ​តែ​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ពេល​ចូល​ក្នុង​ទីក្រុង យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ ណាពី និង​អ៊ីមុាំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក តែ​ពុំ​យល់​អ្វី​ឡើយ”»។


អុលឡោះ‌តាអាឡា​អើយ សូម​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង នឹង​ទ្រង់​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​នរ៉កា។


អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។


ប៉ុន្តែ យើង​ទុក​ឲ្យ​ពួក​គេ​មួយ​ចំនួន​នៅ​សេស‌សល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាត‌ត្បាត ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជា‌ជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន”»។


ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា “ចូរ​គក់​ទ្រូង និង​ទន្ទ្រាំ​ជើង ទាំង​ស្រែក​យំ​សោក​ស្ដាយ ព្រោះ​តែ​អំពើ​អាក្រក់​ថោក​ទាប ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​រាត‌ត្បាត។


អ្នក​នៅ​ឆ្ងាយ​នឹង​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត អ្នក​នៅ​ជិត​នឹង​ស្លាប់​ដោយ​មុខ​ដាវ អ្នក​ដែល​នៅ​សេស‌សល់ ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ និង​ស្លាប់​ដោយ​ទុរ្ភិក្ស។ យើង​នឹង​ដាក់​ទោស​ពួក​គេ រហូត​ចប់​ចុង​ចប់​ដើម តាម​កំហឹង​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម