ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 24:15 - អាល់គីតាប

ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ប្រពន្ធ ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បាន​នាំ​ព្រះបាទ​យ៉ូយ៉ា‌គីន មាតា ភរិយា ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា នឹង​ភរិយា ហើយ​ពួក​មេ‌ទ័ព នឹង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ីឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន​នោះ

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 24:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​រាជ​វង្សានុ‌វង្ស​របស់​ស្តេច​យក​ទៅ​ធ្វើ​ជា​មហា​តលឹក នៅ​ក្នុង​វាំង​របស់​ស្តេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។


កាល​ស្តេច​យ៉ូ‌យ៉ា‌គីន​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ដប់‌ប្រាំ‌បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​គាត់​មាន​ឈ្មោះ​ថា នេ‌ហ៊ូស‌ថា ជា​កូន​របស់​លោក​អែល‌ណា‌ថាន អ្នក​ក្រុង​យេរូ‌សាឡឹម។


ប៉ុន្តែ លោក​រាជ‌ប្រតិ‌ភូ​ទុក​ឲ្យ​ប្រជា‌ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំង‌បាយ‌ជូរ និង​ភ្ជួរ​ស្រែ។


ស្តេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។


នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ពីរ ខែ​ដប់‌ពីរ ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ ដែល​ស្តេច​យ៉ូយ៉ាគីន ជា​ស្តេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​ស្តេច​អេវីល-មេរ៉ូ‌ដាក ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ស្តេច​អេវីល-មេរ៉ូ‌ដាក ដោះ​លែង​ស្តេច​យ៉ូយ៉ាគីន ឲ្យ​មាន​សេរី‌ភាព។


គេ​បាន​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ។


នៅ​ពេល​ចូល​ឆ្នាំ​ស្តេច​នេប៊ូ‌ក្នេសា​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្តេច​នេប៊ូ‌ក្នេសារ​បាន​តែង‌តាំង​ស្តេច​សេដេ‌គា ជា​ប្អូន​របស់​ស្តេច​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​នាក់​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។


លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ស្តេច​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។


ចូរ​ជម្រាប​ស្ដេច និង​ម្តាយ​របស់​ស្ដេច​ថា: “សូម​នៅ​ផ្ទាល់​នឹង​ដី​ទៅ! ដ្បិត​មកុដ​រាជ្យ​របស់​ស្តេច បាន​ធ្លាក់​ចុះ​ពី​ក្បាល​ហើយ”។


ក្រោយ​ពេល​ដែល​ស្តេច​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។


ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន ៣០២៣​នាក់។


«ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ី‌ឡូន។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​នាក់​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក


ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។


ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិត រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ស្តេច​ស្រុក​បាប៊ី‌ឡូន គេ​យក​វា​ទៅ​ឃុំ​ទុក ដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​វា​គ្រហឹម នៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រ‌អែល​ទៀត។


ស្តេច​បាន​បញ្ជា​ទៅ​លោក​អាស‌ផ្នាស ជា​នាយក​ក្រុម​មហា‌តលិក ឲ្យ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​រាជ‌វង្ស​របស់​ស្ដេច​អ៊ីស្រ‌អែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។