Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ក៏​ដឹក‌នាំ​យ៉ូយ៉ា‌គីន ព្រម​ទាំង​ព្រះ‌មាតា នឹង​ភរិយា ហើយ​ពួក​មេ‌ទ័ព នឹង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ផង ទៅ​ឯ​ស្រុក​បាប៊ីឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទ្រង់​បាន​នាំ​ព្រះបាទ​យ៉ូយ៉ា‌គីន មាតា ភរិយា ពួក​មេ‌ទ័ព និង​ពួក​អ្នក​ធំ​ក្នុង​ស្រុក​នោះ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ទ្រង់​នាំ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ប្រពន្ធ ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ីឡូន


កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​នេហ៊ូសថា បុត្រី​អែល‌ណាថាន ជា​អ្នក​ក្រុង​យេរូ‌សាឡិម


តែ​បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ឲ្យ​គេ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចំការ​វិញ។


ស្តេច​បាប៊ីឡូន​ក៏​សំឡាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។


រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧ ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ីឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង


គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ីឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់ ឡើង​ជា​ស្តេច​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន


គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្តេច​យូដា​នាំ​យក​ទៅ


ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស នឹង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ នឹង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ


នេះ​ជា​ពួក​បណ្តាជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់


ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច នឹង​ពួក​ចៅហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ីឡូន


នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តាត្រៅ​១


គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង ដឹក‌នាំ​ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា​នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រាអែល​ទៀត​ឡើយ។


ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់​ដល់​អាស‌ផ្នាស ជា​នាយ​លើ​ពួក​កំរៀវ​របស់​ទ្រង់ ឲ្យ​នាំ​ពូជ​ស្តេច នឹង​ពួក​មាន​ត្រកូល​ខ្ពស់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម