សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
២ ពង្សាវតារក្សត្រ 23:27 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងបណ្តេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្តេញជនជាតិអ៊ីស្រអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសំដែងនាមរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងបណ្ដេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្ដេញជនជាតិអ៊ីស្រាអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសម្តែងនាមរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡិមនេះ ដែលអញបានរើស នឹងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។ |
សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ពេលនោះ អុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រអែល ទ្រង់ដេញពួកគេចេញឆ្ងាយពីទ្រង់ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
ដូច្នេះ អុលឡោះតាអាឡាបោះបង់ចោលជនជាតិអ៊ីស្រអែលទាំងមូល ទ្រង់ធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីទ្រង់។
ហេតុនេះអុលឡោះតាអាឡាបណ្តេញជនជាតិអ៊ីស្រអែល ចេញឆ្ងាយពីទ្រង់ ស្របតាមបន្ទូលដែលទ្រង់ថ្លែងតាមរយៈណាពីទាំងអស់ជាអ្នកបម្រើរបស់ទ្រង់។ ជនជាតិអ៊ីស្រអែលត្រូវគេកៀរ ចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
ស្តេចស្រុកអាស្ស៊ីរីបានកៀរប្រជាជនអ៊ីស្រអែល នាំទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោរ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងដំណាក់របស់អុលឡោះតាអាឡា គឺនៅកន្លែងដែលទ្រង់មានបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
កិច្ចការផ្សេងៗរបស់ស្តេចយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
គ្រានោះអុលឡោះតាអាឡាចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងស្តេចយេហូយ៉ាគីម។ គាត់ចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមបន្ទូលដែលអុលឡោះបានថ្លែងតាមរយៈពួកណាពី ជាអ្នកបម្រើរបស់ទ្រង់។
អុលឡោះតាអាឡាធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្តេញពួកគេចេញឆ្ងាយពីទ្រង់ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលស្តេចម៉ាណាសេបានប្រព្រឹត្ត។
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
សូមកុំបោះបង់ខ្ញុំឲ្យនៅឆ្ងាយពីទ្រង់ សូមកុំដករសដ៏វិសុទ្ធ របស់ទ្រង់ចេញពីខ្ញុំឡើយ។
ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
កំហឹងរបស់អុលឡោះតាអាឡានឹងមិនងាករេ ចេញទៅណាឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ទ្រង់យ៉ាងសុក្រឹតជាមុនសិន។ នៅថ្ងៃចុងក្រោយ អ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។
ប្រសិនបើប្រជាជននេះ ឬណាពី ឬអ៊ីមុាំណាម្នាក់ សួរអ្នកថា “តើអុលឡោះតាអាឡាមានបន្ទូលសម្រាប់ពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់នឹងបោះបង់ចោលអ្នករាល់គ្នា”។
យើងនឹងបោះបង់ចោលអ្នករាល់គ្នា យើងនឹងបណ្តេញអ្នករាល់គ្នាចេញឲ្យឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ទាំងទីក្រុងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្ដេញពួកគេចេញពីមុខយើង។
«តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “អុលឡោះតាអាឡាបានបោះបង់ចោលអំបូរទាំងពីរដែលទ្រង់បានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
អុលឡោះតាអាឡាបោះបង់ចោលអាសនៈរបស់ទ្រង់ ទ្រង់ស្អប់ខ្ពើមទីសក្ការៈរបស់ទ្រង់ ទ្រង់បណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។