Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 32:31 - អាល់គីតាប

31 អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ បាន​ជា​គួរ​ឲ្យ​យើង​បំបាត់​ចេញ​ពី​មុខ​យើង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​អញ​មាន​សេចក្ដី​កំហឹង នឹង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ

សូមមើលជំពូក ចម្លង




យេរេមា 32:31
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​អំពើ​បាប ដែល​ស្តេច​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។


ស្តេច​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្តេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្តេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​បណ្តេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្តេញ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សំដែង​នាម​របស់​យើង»។


យើង​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ទីក្រុង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា។


ដ្បិត​ពួក​គេ​ទាយ​កុហក ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន គឺ​ឲ្យ​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។


យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។


ឱ​អុលឡោះ‌តាអាឡា​អើយ អ្វីៗ​ដែល​ទ្រង់​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។


«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម