យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
២ ពង្សាវតារក្សត្រ 22:11 - អាល់គីតាប កាលស្តេចឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងក្នុងគីតាបហ៊ូកុំ ស្តេចក៏ហែកអាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងគម្ពីរវិន័យ ស្ដេចក៏ហែកព្រះភូសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រិត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ |
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
លោកសាផានជាស្មៀនស្តេចជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយក្បាល ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គឺយើងទេតើដែលបានបង្កើតអ្វីៗទាំងនោះមក ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា កម្មសិទ្ធិរបស់យើងដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងយកចិត្តទុកដាក់ចំពោះ ជនកំសត់ទុគ៌ត ដែលបាក់ទឹកចិត្ត និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
ពេលឮបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅជម្រាបស្តេចឲ្យបានជ្រាប»។
ស្តេច និងនាម៉ឺនសព្វមុខមន្ត្រី បានឮបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ហ៊ូកុំរបស់យើងជាអុលឡោះតាអាឡា ហើយមិនកាន់តាមហ៊ូកុំរបស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។
យ៉ូស្វេ និងអះលីជំអះនៃជនជាតិអ៊ីស្រអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់អុលឡោះតាអាឡា អោនមុខដល់ដីរហូតដល់ល្ងាច ពួកគាត់យកធូលីដីរោយលើក្បាលរៀងៗខ្លួន។