ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 2:15 - អាល់គីតាប

ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​បាន​គាប់​ចិត្ត​អុលឡោះ និង​ចូល​ជិត​ទ្រង់​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​បន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ខំប្រឹង​បង្ហាញ​ខ្លួនអ្នក​ដល់​ព្រះ ថា​ជា​មនុស្ស​ដែល​ជាប់ការពិសោធ ជា​អ្នកធ្វើការ​ដែល​គ្មានអ្វីត្រូវអៀនខ្មាស ដែល​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​ខិតខំ​ដើម្បី​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ទុក​ជា​អ្នក​ខ្ជាប់ខ្ជួន​ គឺ​ជា​អ្នក​ធ្វើ​ការ​ដែល​មិន​ខ្មាស់​អៀន​ ទាំង​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹមត្រូវ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ខំ​ប្រឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ដូច​ជា​មនុស្ស​ដែល​ព្រះ​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះអង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម‌ត្រូវ

សូមមើលជំពូក



២ ធីម៉ូថេ 2:15
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​តួន​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​នគរ​នៃ​អុលឡោះ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។


អ៊ីសា​តែង​ប្រកាស​បន្ទូល​នៃ​អុលឡោះ ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។


អ៊ីសា‌ជាអម្ចាស់​ឆ្លើយ​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀត​ៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។


បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


អ្នក​ណា​បម្រើ​អាល់ម៉ា‌ហ្សៀស​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ចិត្ត​អុលឡោះ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។


សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បាន​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​អាល់ម៉ា‌ហ្សៀស។ សូម​ជម្រាប​សួរ​បង​ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។


ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ជូន​ខ្លួន​ទៅ​អុលឡោះ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន​ទៅ​បម្រើ​អុលឡោះ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​សុចរិត។


ក៏​ប៉ុន្ដែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប​សូន្យ​ទៅ​នោះ​ទេ។


អ្នក​ដែល​គួរ​ឲ្យ​គេ​ទុក​ចិត្ដ មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​អុលឡោះ‌ជាអម្ចាស់​តែង‌តាំង​នោះ​វិញ។


អុលឡោះ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​រស‌អុលឡោះ​វិញ ដ្បិត​ហ៊ូកុំ​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​រស‌អុលឡោះ​ប្រទាន​ជីវិត។


យើង​បដិសេធ​មិន​ប្រព្រឹត្ដ​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ដ​លើ​យើង នៅ​ចំពោះ​អុលឡោះ។


ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ចិត្ត​អ៊ីសា‌ជាអម្ចាស់


ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្ដាប់​បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អាល់ម៉ា‌ហ្សៀស​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។


មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង អុលឡោះ​បាន​ល្បង​មើល​ចិត្ដ​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​ផ្គាប់​ចិត្ត​អុលឡោះ​ដែល​ល្បង​មើល​ចិត្ដ​យើង​នោះ​វិញ។


បង​ប្អូន​អើយ យើង សូម​ដាស់‌តឿន​បង​ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់​ធ្នាប់ ចូរ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ដ ជួយ​ទ្រទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ដ​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។


បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ ទៅ​ពន្យល់​បង​ប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។


ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង ចូល​ទៅ​រក​សម្រាក​ជា​មួយ​ទ្រង់​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ


អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​អុលឡោះ​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។


អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។


ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ដ​ទុក​ដាក់ ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​អុលឡោះ​បាន​កាន់​តែ​ខ្ជាប់‌ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង​ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។


ប៉ុន្ដែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង​ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។


ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​អុលឡោះ​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ដ។