ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 1:13 - អាល់គីតាប

ចូរ​ចង​ចាំ​ពាក្យ​ដ៏​ត្រឹម​ត្រូវ​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​កាន់ខ្ជាប់​នូវ​គំរូ​នៃ​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដីស្រឡាញ់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​កាន់​តាម​ពាក្យ​ត្រឹមត្រូវ​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ទុក​ជា​គំរូ​ដោយ​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​កាន់​តាម​ពាក្យ​ដ៏​ត្រឹម​ត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ចង​ចាំ​ព្រះ‌បន្ទូល​ដ៏​ត្រឹម‌ត្រូវ​របស់​ព្រះ‌អម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម‌ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក



២ ធីម៉ូថេ 1:13
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា


ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ។


កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះ‌គិត​ពិចារណា​ជា‌និច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ


ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។


ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង


ជា​តួន​អប់រំ​មនុស្ស​ល្ងង់ ជា​តួន​បង្រៀន​មនុស្ស​តូច‌តាច ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​អុលឡោះ និង​សេចក្ដី​ពិត​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ហ៊ូកុំ​ទាំង​អស់។


សូម​អរ​គុណ​អុលឡោះ​! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល


សូម​បង​ប្អូន​កាន់​កិរិយា​មារយាទ ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ដ​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ដ​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អទៀត​ផង


សេចក្ដី​ដែល​បង​ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង​ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង​ប្អូន​ប្រព្រឹត្ដ​តាម​ទៅ។ ធ្វើ​ដូច្នេះ អុលឡោះ​ជាប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​នឹង​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។


ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ដ​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ


ប៉ុន្ដែ គុណ​របស់​អម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ គាត់​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​ពាក្យ​ដ៏​ត្រឹម​ត្រូវ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា‌អម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ទេ​នោះ


ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​តាម​បំណង​របស់​អុលឡោះ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ស្រប​តាម​បន្ទូល​សន្យា​របស់​អុលឡោះ


អ្វីៗ​ដ៏​ល្អ​ដែល​អ៊ីសា​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់​វង្ស ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។


សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។


ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។


ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​តួន​មក​បង្រៀន​តាម​ទំនើង​ចិត្ដរបស់​គេ គ្រាន់​តែ​ឲ្យ​ពី​រោះ​ត្រចៀក​ប៉ុណ្ណោះ។


ជាប់​ចិត្ដ​នឹង​បន្ទូល​របស់​អុលឡោះ​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។


ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។


និយាយ​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​រិះ​គន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។


ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​បុត្រា ដែល​គ្រប់‌គ្រង​លើ​ដំណាក់​នៃ​អុលឡោះ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ដំណាក់​របស់​អុលឡោះ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ដ​រឹង‌ប៉ឹង និង​ពឹង​ផ្អែកជាប់​ជានិច្ច​មែន​នោះ។


ដោយ​យើង​មាន​មូស្ទី​ម្នាក់​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​ឆ្លង​កាត់​សូរ៉កា គឺ​អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ ឲ្យ​បាន​មាំ‌មួន


បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បង​ប្អូន​អំពី​ការ​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់‌តឿន​បង​ប្អូន ឲ្យ​តយុទ្ធ​ការ‌ពារ​ជំនឿ ដែល​អុលឡោះ​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ម្ដង​ជា​សូរេច


គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។


យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។


ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម រួច​កែ​ប្រែ​ចិត្ដ​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។