១ សាំយូអែល 24:8 - អាល់គីតាប បន្តិចក្រោយមក ទតក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយស្តេចសូលថា៖ «ស្តេចជាអម្ចាស់នៃខ្ញុំ!»។ ស្តេចសូលងាកមក ទតអោនមុខចុះគោរពដល់ស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដាវីឌ ក៏ក្រោកឡើងចេញពីរអាង តាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា |
នាងបាតសេបាក្រាបគោរពស្តេចទត អោនមុខដល់ដីទាំងជម្រាបថា៖ «សូមស្តេចទត ជាអម្ចាស់ ប្រកបដោយអាយុយឺនយូរ!»។
ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅអ្នកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅអ្នកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចអ្នកណាដែលបងប្អូនត្រូវកោតខ្លាច គោរពអ្នកណាដែលបងប្អូនត្រូវគោរព។
ចូរគោរពមនុស្សគ្រប់ៗគ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចអុលឡោះ និងគោរពស្តេចផង។
ពេលក្មេងនោះចេញផុតទៅ ទតក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយអោនមុខដល់ដី គោរពសម្តេចយ៉ូណាថានបីដង។ អ្នកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសទត។
ទតបានឃាត់ពួកគាត់ ដោយសារពាក្យសំដីទាំងនោះ គឺគាត់ហាមពួកគេមិនឲ្យសម្លាប់ស្តេចសូល។ ស្តេចសូលចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។
គាត់សួរថា៖ «ហេតុអ្វីបានជាស្តេចចេះតែស្តាប់ពាក្យរបស់អស់អ្នកដែលជម្រាបស្តេចថា “ទតចង់ព្យាបាទស្តេច”ដូច្នេះ?
ស្តេចសូលស្គាល់សំឡេងរបស់ទត ក៏និយាយថា៖ «ទត កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ទតឆ្លើយតបថា៖ «សូមជម្រាបស្តេច! គឺខ្ញុំមែន!»។
ស្តេចសួរទៀតថា៖ «តើគេមានទ្រង់ទ្រាយដូចម្តេចដែរ?»។ នាងជម្រាបថា៖ «គឺមនុស្សចាស់ម្នាក់ដណ្តប់អាវធំ កំពុងតែឡើងមក»។ ស្តេចសូលដឹងភ្លាមថា ជាសាំយូអែល គាត់ក៏ក្រាបចុះអោនមុខដល់ដី។