Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ដាវីឌ ក៏​ក្រោក​ឡើង​ចេញ​ពី​រអាង តាម​ក្រោយ​ស្រែក​ទូល​ដល់​សូល​ថា បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ រួច​កាល​សូល​បែរ​ទត​មក​ក្រោយ នោះ​ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ទូល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ដាវីឌ​ក៏​ចេញ​ពី​រអាង​តាម​ក្រោយ ស្រែក​ទូល​ដល់​សូល​ថា៖ «បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ» ពេល​ស្ដេច​សូល​បែរ​ទត​មក​ក្រោយ ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះ‌បាទ​សូល​ងាក​មក លោក​ដាវីឌ​ឱន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្តិច​ក្រោយ​មក ទត​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ស្តេច​សូល​ថា៖ «ស្តេច​ជា​អម្ចាស់​នៃ​ខ្ញុំ!»។ ស្តេច​សូល​ងាក​មក ទត​អោន​មុខ​ចុះ​គោរព​ដល់​ស្តេច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 24:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា


ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច​ត​ទៅ។


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។


ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្ដី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។


ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បង​ប្អូន កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ស្តេច​ផង។


កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង


គឺ​ដោយ​ពាក្យ​យ៉ាង​នោះ​ឯង ដែល​ដាវីឌ​បាន​ឃាត់​ពួក​ខ្លួន មិន​ឲ្យ​គេ​លើក​គ្នា​ទាស់​នឹង​សូល​ឡើយ រួច​មក​សូល​ក្រោក​ឡើង​ចេញ​ពី​រអាង​យាង​តាម​ផ្លូវ​ទ្រង់​ទៅ។


ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ


រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ


ទ្រង់​មាន​បន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម