ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
១ សាំយូអែល 23:18 - អាល់គីតាប អ្នកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះអុលឡោះតាអាឡា។ បន្ទាប់មក សម្តេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯទតស្នាក់នៅហូរ៉េសាដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្នកទាំងពីរក៏តាំងសញ្ញានឹងគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏ស្នាក់នៅហូរ៉េសានោះទៅ តែយ៉ូណាថានវិលទៅឯលំនៅរបស់លោកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថានលោកវិលទៅឯលំនៅរបស់លោកវិញ។ |
ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។
ពេលទតនិយាយជាមួយស្តេចសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងទត ហើយស្រឡាញ់ទតដូចស្រឡាញ់ខ្លួនឯងដែរ។
បន្ទាប់មក សម្តេចយ៉ូណាថាននិយាយទៅកាន់ទតថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមអុលឡោះតាអាឡាថា “សូមអុលឡោះតាអាឡាធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ ទតប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្តេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។
ដូច្នេះ សូមបងសំដែងចិត្តស្មោះស្ម័គ្រចំពោះខ្ញុំផង ដ្បិតយើងទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នាក្នុងនាមអុលឡោះតាអាឡា។ ម៉្យាងទៀត បើបងឃើញខ្ញុំមានកំហុសអ្វី សូមសម្លាប់ខ្ញុំដោយផ្ទាល់ដៃចុះ កុំចាប់ខ្ញុំទៅជូនឪពុករបស់បងអី»។
ទតទៅរកអ៊ីមុាំអហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។