១ របាក្សត្រ 6:1 - អាល់គីតាប កូនរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកលេវី មាន គើរសុន កេហាត់ និងម៉្រារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់លេវី គឺគើសុន កេហាត់ នឹងម្រ៉ារី |
ស្តេចទតបានបែងចែកកូនចៅលេវី ជាក្រុមតាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
កូនចៅរបស់លោកគើរសុនមាន រាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា
ដោយអុលឡោះដ៏សប្បុរសបានផ្តល់អំណាចឲ្យយើង ពួកគេនាំលោកសេរេប៊ីយ៉ាមកឲ្យពួកយើង។ គាត់ជាបុរសម្នាក់ដែលមានសុភនិច្ឆ័យ ជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ជាកូនរបស់លោកអ៊ីស្រអែល។ គាត់នាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយដែរ ដែលមានចំនួន ១៨នាក់។
រីឯកូនចៅរបស់លោកលេវី មានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមាន គើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
ចំណែកឯពួកលេវីដែលបានជំរឿនតាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើសុន ជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។