វត្ថុទាំងនោះសុទ្ធសឹងជាជយភ័ណ្ឌ ហើយគេញែកជូនអុលឡោះតាអាឡា សម្រាប់ជួសជុលដំណាក់របស់ទ្រង់។
១ របាក្សត្រ 26:28 - អាល់គីតាប វត្ថុទាំងប៉ុន្មានដែលណាពីសាំយូអែល ជាអ្នកទាយរបស់ស្តេចសូលជាកូនរបស់លោកគីស លោកអប៊ីនើរជាកូនរបស់លោកនើរ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានជូនអុលឡោះតាអាឡា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វត្ថុទាំងប៉ុន្មានដែលលោកសាំយូអែល ជាគ្រូទាយរបស់ព្រះបាទសូល ជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ នឹងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត នឹងបងប្អូនគាត់ទាំងអស់។ |
វត្ថុទាំងនោះសុទ្ធសឹងជាជយភ័ណ្ឌ ហើយគេញែកជូនអុលឡោះតាអាឡា សម្រាប់ជួសជុលដំណាក់របស់ទ្រង់។
ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។
ស្តេចទតប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើសម្រាប់ទីលាននៃដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសម្រាប់ដាក់ទ្រព្យនៃដំណាក់ និងរបស់របរដ៏សក្ការៈ។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។