Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:27 - អាល់គីតាប

27 វត្ថុ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ជូនអុលឡោះ‌តាអាឡា សម្រាប់​ជួស​ជុល​ដំណាក់​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គឺ​ជា​របស់ដែល​គេ​ចាប់​យក​បាន​ក្នុង​ចម្បាំង សម្រាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជយ‌ភណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​ជា​របស់​គេ​ថ្វាយ ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចំបាំង សំរាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡាដូច​ជា​មាស ប្រាក់ យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​គាត់​វាយ​ឈ្នះ​ដែរ


គេ​ប្រគល់​ប្រាក់​នេះ ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការងារ សម្រាប់​ប្រើ​ប្រាស់​ជួស‌ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។


លោក​សឡូ‌មិត និង​បង​ប្អូន​របស់​គាត់ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទត ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ជូន​អុលឡោះ។


វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ណាពី​សាំយូ‌អែល ជា​អ្នក​ទាយ​របស់​ស្តេច​សូល​ជា​កូន​របស់​លោក​គីស លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ជូន​អុលឡោះ‌តាអាឡា សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សឡូ‌មីត និង​បង​ប្អូន​របស់​គាត់។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្តេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ស្តេច​ទត​ជា​ឪពុក​បាន​ញែក​ជូនអុលឡោះ‌តាអាឡា​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់​ទ្រង់។


រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ជូនអុលឡោះ‌តាអាឡា ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​អុលឡោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម