ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 15:13 - អាល់គីតាប

កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ទ្រង់​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​លើក​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក​យើង ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង គឺ​ព្រោះ​ពួក​យើង​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ ឲ្យ​ត្រូវ​តាម​ក្បួន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ព្រះអង្គ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដោយ​ព្រោះ​កាល​ពី​ជាន់​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រហារ​ពួក​យើង​ទៅ គឺ​ពី​ព្រោះ​យើង​រាល់​គ្នា​មិន​បាន​រក​ទ្រង់ ឲ្យ​ត្រូវ​តាម​ច្បាប់

សូមមើលជំពូក



១ របា‌ក្សត្រ 15:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ដាក់​ហិប​របស់​អុលឡោះ​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។


បន្ទាប់​មក​យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជ‌កាល​របស់​ស្តេច​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​មក​ទេ»។


ពេល​នោះ​ទត​បាន​បញ្ចា​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​អុលឡោះដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ទ្រង់ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។


អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចំរើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ អុលឡោះ​នឹង​អាណិត​មេត្តា។


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


គាត់​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារកិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។


ខ្ញុំ​សូម​សរសើរ​បង​ប្អូន ដោយ​បង​ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ប្រតិបត្ដិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង​ប្អូន។


ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់​ធ្នាប់។


ម៉ូសា​បាន​សរសេរ​ហ៊ូកុំ​នេះ​ប្រគល់​ជូន​ពួក​អ៊ីមុាំ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​ប្រគល់​ជូន​អះលី‌ជំអះ​ទាំង​អស់ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។