ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 13:14 - អាល់គីតាប

ហិប​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដ-អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហិប​របស់​ព្រះ​បាន​នៅ​ជា‌មួយ​គ្រួសារ​អូបិឌ-អេដុម គឺ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​គ្រួ​របស់​អូបិឌ-អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-‌អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដ‌អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ហឹប​នៃ​ព្រះ ក៏​នៅ​ជា​មួយ​នឹង​គ្រួ​អូបិឌ-អេដំម ក្នុង​ផ្ទះ​គាត់​អស់​៣​ខែ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ពរ ដល់​គ្រួ​របស់​អូបិឌ-អេដំម ព្រម​ទាំង​បណ្តា​របស់​ទ្រព្យ​គាត់​ទាំង​អស់​ផង។

សូមមើលជំពូក



១ របា‌ក្សត្រ 13:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។


ចាប់​ពី​ពេល​ដែល​ប៉ូទី‌ផារ តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​យូសុះ ហើយ​អុលឡោះ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់ ដែល​ជា​កម្ម​សិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។


ដូច្នេះ ស្តេច​មិន​ចង់​យក​ហិប​របស់អុលឡោះ‌តាអាឡា ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ស្តេច​ទត តែ​គាត់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដ-អេដុម ជា​អ្នក​ស្រុក​កាថ។


ស្តេច​ចាត់​លោក​អូបេឌ-អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។


មាន​តែ​ពរ​មក​ពីអុលឡោះ‌តាអាឡា​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំរុង‌ចំរើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។