Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 13:13 - អាល់គីតាប

13 ស្តេច​ទត​មិន​បាន​យក​ហិប​របស់អុលឡោះ‌តាអាឡា ទៅ​ដំណាក់​នៅ​បុរី​ស្តេច​ទត​ទេ តែ​ស្តេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌ-អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​មក​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដុម នៅ​ក្រុង​កាថ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ទៅ​ដំណាក់ នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេឌ‌អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ដាវីឌ​ទ្រង់​មិន​បាន​នាំ​យក​ហឹប​មក​ឯ​ទ្រង់ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដំម ជា​អ្នក​ក្រុង​កាថ​វិញ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 13:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រជា‌ជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន បាន​ភៀស​ខ្លួន​ទៅ​គី‌ថែម ហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


ស្តេច​ទត​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រ‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។


នៅ​ថ្ងៃ​នោះ​ស្តេច​ទត​ភ័យ​ខ្លាច​អុលឡោះហើយ​ប្រាប់​ថា៖ «យើង​យក​ហិប​របស់​អុលឡោះចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។


បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​អ្នក​ទាំង​នោះ គឺ​លោក​សាកា‌រីយ៉ា លោក​បេន លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេឌ-អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។


បន្ទាប់​មក ស្តេច​ទត ព្រម​ទាំង​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ពួក​មេ‌ទ័ព​នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​ផ្ទះ​របស់​លោក​អូបេដ-អេដុម យ៉ាង​សប្បាយ​រីក‌រាយ។


គឺ​មាន​លោក​អេសាភ ជា​មេ​ដឹក​នាំ បន្ទាប់​មក​មាន​លោក​សាកា‌រីយ៉ា​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ-អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។


កូន​របស់​លោក​អូបេឌ-អេដុម មាន​លោក​សេម៉ា‌យ៉ា​ជា​កូន​ច្បង លោក​យ៉ូសា‌បាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថា‌នេល​ជា​កូន​ទី​ប្រាំ


អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដ-អេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង​ប្អូន​របស់​គេ ជា​មនុស្ស​អង់‌អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ។ កូន​ចៅ​របស់​លោក​អូបេដ-អេដុម មាន​ចំនួន​ទាំង​អស់ ៦២​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម