១ ពង្សាវតារក្សត្រ 19:18 - អាល់គីតាប ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់នៅស្រុកអ៊ីស្រអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់ នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។ |
ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
ប្រសិនបើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មិនបានទុកយើងឲ្យនៅសេសសល់ មួយចំនួនតូចទេនោះ យើងមុខជាវិនាសដូចអ្នកក្រុងសូដុម យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
ទោះបីអុលឡោះមិនរំដោះយើងខ្ញុំក្តី សូមស្តេចជ្រាបឲ្យបានច្បាស់ថា យើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ស្តេចឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចបានកសាងនេះដែរ»។
ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅសូរ៉ក ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាលុតជង្គង់ចុះ នៅពេលណាឮនាមអ៊ីសា