ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ធីម៉ូថេ 5:10 - អាល់គីតាប

គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ដ​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ​បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏‌បរិសុទ្ធ បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ដ​ទុក​ដាក់ ប្រព្រឹត្ដ​អំពើ​ល្អ​សព្វ​បែប​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ដោយ​ព្រោះ​អំពើ​ល្អ​ទាំងឡាយ​ គឺ​បាន​ចិញ្ចឹម​កូន​ បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់ទាក់​ បាន​លាង​ជើង​ឲ្យ​ពួក​បរិសុទ្ធ​ បាន​ជួយ​អ្នក​រងទុក្ខ​លំបាក​ និង​បាន​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែប​យ៉ាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន

សូមមើលជំពូក



១ ធីម៉ូថេ 5:10
42 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ


គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តាំង​ពី​ព្រលឹម»។ ម៉ាឡា‌អ៊ីកាត់​តប​ថា៖ «ទេ យប់​នេះ​យើង​សម្រាក​នៅ​តាម​ទី​ធ្លា​ក្រុង​ក៏​បាន»។


បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​ឲ្យ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​ឲ្យ​បុរស​នោះ ព្រម​ទាំង​ឲ្យ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។


បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យូសុះ គាត់​យក​ទឹក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​ឲ្យ​លា​ស៊ី​ផង​ដែរ។


ទ្រង់​បាន​ប្រទាន​ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។


ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!


«ពេល​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរ‌ទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្តី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។


អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។


ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ដែល​នៅ​សូរ៉កា»។


នាង​នៅ​ពី​ក្រោយ​អ៊ីសា​ក្រាប​ដល់​ជើង​អ៊ីសា នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​អ៊ីសា ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។


បន្ទាប់​មក អ៊ីសា​បែរ​ទៅ​រក​ស្ដ្រី​នោះ រួច​និយាយ​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ដ្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សំរក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។


គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ម៉ាឡា‌អ៊ីកាត់​ដ៏​វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍​»។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ស្រប​តាម​ហ៊ូកុំ ហើយ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។


ហេតុ​នេះ បង​ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ​ពីរ​នាក់​ក្នុង​ចំណោម​បង​ប្អូន​ដែល​ជា​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។


នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ដ្រី​ម្នាក់ ឈ្មោះ​តេប៊ីថា ភាសា​ក្រិក​ថា “ឌ័រកាស”នាង​ជា​សិស្ស​ដែរ នាង​តែង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។


ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​គាត់​មក​ដល់ គេ​បាន​អញ្ជើញ​គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ដ្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​គាត់ ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


យើង​ជា​ស្នា​ដៃ​ដែល​អុលឡោះ​បាន​បង្កើត​មក ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ល្អ​ដែល​ទ្រង់​បាន​បម្រុង​ទុក​ជា​មុន​សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។


សូម​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​អ៊ីសា‌ជាអម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​គាត់​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង​ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង​ប្អូន​ធ្វើ ហើយ​បង​ប្អូន​នឹង​ស្គាល់​អុលឡោះ​កាន់​តែ​ច្បាស់​ឡើងៗ។


តែ​ត្រូវ​តុប‌តែង​ខ្លួន ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ដ្រី​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។


អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ចេះ​ទប់​ចិត្ត មាន​ចិត្ដ​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន


មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អ៊ីព្លេស។


ប្រសិន​បើ​ស្ដ្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ដ្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ក្រុម‌ជំអះ​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុម‌ជំអះ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ដ្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។


រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​បាន​ឡើយ។


ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន ឲ្យ​គេ​មាន​ចិត្ដ​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ


ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ​ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន និង​អ្នក​ស្រី​អឺនីស​ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។


ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ អុលឡោះ​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​បរិសុទ្ទ​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។


អ្នក​ស្គាល់​គីតាប​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​គីតាប​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​អុលឡោះ មាន​សមត្ថភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​ជំពូក។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត​ស្អំ និង​ថ្លៃ‌ថ្នូរ


ចូរ​រំលឹក​ដាស់‌តឿន​បង​ប្អូន ឲ្យ​គោរព​ចុះ​ចូល​នឹង​អាជ្ញា‌ធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច​ឲ្យ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង។


ត្រូវ​ឲ្យ​បង​ប្អូន​យើង​រៀន​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ‌បាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ ហើយ​និយាយ​ទៀត​បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​អុលឡោះ ខិត‌ខំ​យក​ចិត្ដ​ទុក​ដាក់​ប្រព្រឹត្ដ​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក!


តោង​យើង​មើល​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ដ​ស្រឡាញ់ និង​ប្រព្រឹត្ដ​អំពើ​ល្អ។


សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ម៉ាឡា‌អ៊ីកាត់​ទាំង​មិន​ដឹង​ខ្លួន។


សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង តាម​បំណង​របស់​ទ្រង់។ សូម​ទ្រង់​សម្រេច​ការ​អ្វី​ដែល​គាប់​បំណង​ទ្រង់​នៅ​ក្នុង​យើង​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា​អាល់‌ម៉ាហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង​ប្អូន​ប្រព្រឹត្ដ​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង​ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​អុលឡោះ​មក គេ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​ថែម​ទៀត​ផង។


ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់​ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។


ចំណែក​ឯ​ដេមេទ្រាស​វិញ ពួក​បង​ប្អូន​បាន​និយាយ​ល្អ​ពី​គាត់​គ្រប់ៗ​គ្នា ហើយ​សូម្បី​តែ​សេចក្ដី​ពិត​ផ្ទាល់ ក៏​បាន​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ។ រីឯ​យើង​វិញ យើង​សុំ​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ ប្អូន​ដឹង​ស្រាប់​ហើយ​ថា សក្ខី‌ភាព​របស់​យើង​ជា​សេចក្ដី​ពិត។