Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:2 - អាល់គីតាប

2 គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តាំង​ពី​ព្រលឹម»។ ម៉ាឡា‌អ៊ីកាត់​តប​ថា៖ «ទេ យប់​នេះ​យើង​សម្រាក​នៅ​តាម​ទី​ធ្លា​ក្រុង​ក៏​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គាត់​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​លាង​ជើង និង​ស្នាក់​នៅ​មួយ​យប់​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​នឹង​សម្រាក​នៅ​តាម​ទី​ធ្លាក្រុង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ ជា​អ្នក​បម្រើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាំង​ពី​ព្រលឹម»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​សម្រាក​នៅ​តាម​ទីធ្លា​ក្រុង​ក៏​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ


នៅ​ពេល​ល្ងាច ម៉ាឡា‌អ៊ីកាត់​ទៅ​ដល់​ក្រុង​សូដុម។ ឡូត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​ឡូត​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ទាំង​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


ប៉ុន្តែ ដោយ​ឡូត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀប​ចំ​ម្ហូប​អាហារ និង​ឲ្យ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ម៉ាឡា‌អ៊ីកាត់ ម៉ាឡា‌អ៊ីកាត់​ក៏​បរិភោគ។


គាត់​ពោល​ថា៖ «អ្នក​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ពរ​អើយ សូម​អញ្ជើញ​មក ម្តេច​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀប​ចំ​ផ្ទះ​ជូន​អ្នក ហើយ​ក៏​បាន​រៀប​ចំ​កន្លែង​មួយ​សម្រាប់​អូដ្ឋ​ដែរ»។


បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យូសុះ គាត់​យក​ទឹក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​ឲ្យ​លា​ស៊ី​ផង​ដែរ។


បន្ទាប់​មក ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ទត​ក៏​ឲ្យ​គេ​យក​អំណោយ​ទៅ​ជូន​គាត់​តាម​ក្រោយ។


តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ ទទួល​អ្នក​ដំណើរ ទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេ ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។


ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ រហូត​ដល់​ស្អប់​អ្នក។


អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?


បន្ទាប់​មក អ៊ីសា​បែរ​ទៅ​រក​ស្ដ្រី​នោះ រួច​និយាយ​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ដ្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សំរក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។


បន្ទាប់​មក អ៊ីសា​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។


បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។


សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ម៉ាឡា‌អ៊ីកាត់​ទាំង​មិន​ដឹង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម