សម្រាប់គោមួយ ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
អេសេគាល 46:5 - អាល់គីតាប ត្រូវជូនម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តង្វាយម្សៅត្រូវជាមួយថាំងសម្រាប់ចៀមឈ្មោលនោះ ហើយតង្វាយម្សៅដែលសម្រាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្វាយម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។ |
សម្រាប់គោមួយ ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយ រីឯចៀមឈ្មោលមួយក៏ត្រូវយកជំនូនម្សៅមួយថាំងមកជូនជាមួយដែរ ហើយម្សៅមួយថាំងត្រូវលាយប្រេងប្រាំមួយលីត្រ។
ត្រូវយកម្សៅមួយថាំងមកជូនជាមួយគោ នោះមួយថាំងទៀតជូនជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
ប្រសិនបើសាម៉ីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងជូនជំនូនគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយធ្វើជាគូរបានលោះបាប ដើម្បីឲ្យអ៊ីមុាំលើកជូនអុលឡោះតាអាឡាសម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្តតែមួយរង្វាល់លាយជាមួយប្រេងទុកជាជំនូនម្សៅ និងយកប្រេងកន្លះលីត្រទៀត។
គោនីមួយៗត្រូវជូនជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង។ ចៀមឈ្មោលត្រូវជូនជាមួយម្សៅម៉ដ្ត ពីរភាគដប់នៃអេផាលាយជាមួយប្រេង។
នេះជាហ៊ូកុំស្តីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្តីអំពីជំនូនដែលគេត្រូវជូនអុលឡោះតាអាឡាក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចជូនជំនូនផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមហ៊ូកុំសម្រាប់ពួកណាសារីត»។
ម្នាក់ៗត្រូវយកជំនូនទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ»។