អេសេគាល 46:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ត្រូវថ្វាយម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 តង្វាយម្សៅត្រូវជាមួយថាំងសម្រាប់ចៀមឈ្មោលនោះ ហើយតង្វាយម្សៅដែលសម្រាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេងប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំងផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។ សូមមើលជំពូកអាល់គីតាប5 ត្រូវជូនម្សៅមួយថាំងជាមួយចៀមឈ្មោលនោះ ហើយប្រសិនបើធ្វើបាន ត្រូវជូនម្សៅមួយថាំងជាមួយកូនចៀមដោយលាយប្រេងប្រាំមួយលីត្រផង។ សូមមើលជំពូក |
ប្រសិនបើសាមីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងថ្វាយតង្វាយគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយថ្វាយជាយញ្ញបូជាលោះបាប ដើម្បីឲ្យបូជាចារ្យលើកថ្វាយព្រះអម្ចាស់ សម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្ដតែមួយរង្វាល់លាយជាមួយប្រេង ទុកជាតង្វាយម្សៅ និងយកប្រេងកន្លះលីត្រទៀត។
នេះជាក្រឹត្យវិន័យស្ដីអំពីអ្នកដែលសម្រេចចិត្តញែកខ្លួនជាអ្នកណាសារីត ស្ដីអំពីតង្វាយដែលគេត្រូវថ្វាយព្រះអម្ចាស់ ក្នុងពេលញែកខ្លួនជាអ្នកណាសារីត ប្រសិនបើគេមានលទ្ធភាពនោះ គេអាចថ្វាយតង្វាយផ្សេងទៀត។ គេត្រូវធ្វើតាមពាក្យដែលខ្លួនបានបន់ ស្របតាមក្រឹត្យវិន័យសម្រាប់ពួកណាសារីត»។