សូមឲ្យប្រជាជាតិនានាកោតខ្លាច នាមរបស់អុលឡោះតាអាឡា ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ទ្រង់!
អេសេគាល 37:28 - អាល់គីតាប ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលបានប្រោសជនជាតិអ៊ីស្រអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសាសន៍នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែលជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ ឲ្យបាននៅអស់កល្បជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអស់ទាំងសាសន៍នឹងដឹងថា អញនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែល ចេញជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់អញបានតាំងនៅកណ្តាលគេ ឲ្យបាននៅអស់កល្បជានិច្ច។ |
សូមឲ្យប្រជាជាតិនានាកោតខ្លាច នាមរបស់អុលឡោះតាអាឡា ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ទ្រង់!
យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «អុលឡោះតាអាឡាបានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានា ពោលថា «ព្រះរបស់គេនៅឯណា?» អុលឡោះអើយ សូមឲ្យប្រជាជាតិ ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា ទ្រង់នឹងដាក់ទោសពួកគេ ព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ទ្រង់។
អុលឡោះតាអាឡាអើយ ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់ ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។ អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង ដោយដៃទ្រង់ផ្ទាល់។
ពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ត្រូវគោរពថ្ងៃឈប់សម្រាករបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃឈប់សម្រាក ជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំលឹកឲ្យដឹងថា យើងជាម្ចាស់ ដែលបានញែកអ្នករាល់គ្នា ជាប្រជារាស្ត្របរិសុទ្ធរបស់យើង។
ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកទ្រង់ ទ្រង់នឹងប្រណីសន្ដោស ពេលណាទ្រង់ឮសំឡេងអ្នក ទ្រង់នឹងឆ្លើយតបមកអ្នកជាមិនខាន។
យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
យើងនឹងសំដែងអំណាចឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធរបស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសំដែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។
យើងនឹងសំដែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាអុលឡោះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងជាម្ចាស់ដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីឲ្យអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ ដោយមុខដាវ។
យើងនឹងធ្វើឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតឡើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រអែលរហូតតទៅ។ ពូជពង្សអ៊ីស្រអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។
ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។
ត្រូវកាន់ និងអនុវត្តតាមហ៊ូកុំរបស់យើង។ យើងជាអុលឡោះតាអាឡាដែលប្រោសអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។
ចូរចាត់ទុកអ៊ីមុាំជាមនុស្សបរិសុទ្ធ ព្រោះគេយកអាហារទៅជូនអុលឡោះជាម្ចាស់របស់អ្នក។ គេជាមនុស្សបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
យើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។
អុលឡោះតាអាឡាបានលើកលែងទោសឲ្យអ្នក ទ្រង់បានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ អុលឡោះតាអាឡា ជាស្តេចនៃ ជនជាតិអ៊ីស្រអែល នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
មនុស្សលេលា កង្វាក់អើយ! មាស និងម៉ាស្ជិទដែលធ្វើឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។
ដោយសាសន៍អ៊ីស្រអែលដាច់ចេញពីអុលឡោះទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងអុលឡោះវិញយ៉ាងនេះទៅហើយ ចុះចំណង់បើអុលឡោះទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។