រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
សុភាសិត 28:18 - អាល់គីតាប អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលដើរដោយទៀងត្រង់នឹងបានសង្គ្រោះ រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងដួលក្នុងមួយរំពេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។ |
រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
ខ្ញុំសង្ឃឹមទុកចិត្តលើទ្រង់ជានិច្ច សូមរក្សាជីវិតខ្ញុំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
រីឯខ្ញុំវិញ ខ្ញុំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះខ្ញុំ សូមប្រណីសន្ដោសខ្ញុំផង!។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។
មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
បាឡាមក្រោកឡើងពីព្រលឹម គាត់រៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានិយាយមកគាត់ថា៖ «ហេតុអ្វីបានជាគាត់វាយលារបស់គាត់ដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់គាត់ ដ្បិតផ្លូវដែលអ្នកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលមកកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្តីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ បាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ស្តេចបាឡាក់។
ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ “បើអ្នកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើអ្នកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសនយូដាម្ដេចកើត?”។
ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។
ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮបន្ទូលនៃអុលឡោះ ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។