ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
សាការី 12:6 - អាល់គីតាប នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា ដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្ដាលឧស ហើយដូចជាចន្លុះឆេះនៅកណ្ដាលកណ្ដាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង |
ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «យើងនឹងស្ដារពូជពង្សរបស់យ៉ាកកូបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
កូនចៅយ៉ាកកូបនឹងប្រៀបដូចជាភ្លើង កូនចៅយូសុះប្រៀបដូចជាអណ្ដាតភ្លើង រីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើង ដែលត្រូវភ្លើងឆាបឆេះ ហើយក្នុងចំណោមកូនចៅរបស់អេសាវ គ្មាននរណាម្នាក់បានរួចជីវិតឡើយ» ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភ័ណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាអុលឡោះជាម្ចាស់នៃផែនដីទាំងមូល»។
ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗ របស់អ្នកទៅ!
ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលជាម្ចាស់របស់ពួកគេ។
អុលឡោះតាអាឡានឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ទ្រង់ផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ទ្រង់នឹងជ្រើសរើសក្រុងយេរូសាឡឹម ដូចពីមុន។
ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ពួកគេបំផ្លាញ និងកិនកំទេចខ្មាំងសត្រូវដែល ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។ ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ ដូចស្រាទំពាំងបាយជូរ ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើគូរបាន ហូរពេញចាន នៅជ្រុងអាសនៈ។
ដោយប្រកាសសេចក្ដីពិត ដោយអំណាចរបស់អុលឡោះ។ យើងយកសេចក្ដីសុចរិតធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ
ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រអុលឡោះ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ទ្រង់ថែមទៀតផង។ ក៏ប៉ុន្ដែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។