គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
លោកុប្បត្តិ 46:12 - អាល់គីតាប កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់យូដា មានអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស ប៉ុន្តែអ៊ើរ និងអូណាន់បានស្លាប់នៅដែនដីកាណាន រីឯពួកកូនប្រុសរបស់ពេរេស មានហេស្រុន និងហាមុល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស នឹងសេរ៉ាស តែអ៊ើរនឹងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន នឹងហាមុល |
គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
អំពើអាក្រក់ដែលគាត់ប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ ទ្រង់ក៏ដកជីវិតគាត់ដែរ។
នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសំរាលកូននោះ យូដារស់នៅភូមិកេស៊ីប។
អ៊ើរដែលជាកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ អុលឡោះក៏ដកជីវិតគាត់ទៅ។
កូនច្បងរបស់ស្តេចទត ដែលប្រសូតនៅក្រុងហេប្រូន ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដាគឺ អ៊ើរជាអ្នកសង់ក្រុងលេកា ឡាអាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និងក្រុមគ្រួសារអាសបេអា
រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រអែល កើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើយូសុះដដែល។
ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដ ជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និងជាចៅលួតរបស់លោកបានី ក្នុងអំបូរពេរេស។
លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខស្តេចអធិរាជ។
ចំណែកឯកុលសម្ព័ន្ធយូដាវិញ គាត់ថ្លែងថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់ស្តាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមទ្រង់ជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
ស្រាប់តែមានអះលីជំអះម្នាក់មានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីណាពីទត គាត់មានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។
អុលឡោះតាអាឡាឆ្លើយតបថា៖ «កុលសម្ព័ន្ធយូដាត្រូវឡើងទៅមុន ដ្បិតយើងបានប្រគល់ស្រុកនោះមកក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ»។
សូមអុលឡោះតាអាឡាប្រទានឲ្យអ្នក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារអ្នក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។