Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:12 - ព្រះគម្ពីរខ្មែរសាកល

12 ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេ‌រ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស នឹង​សេរ៉ាស តែ​អ៊ើរ​នឹង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន នឹង​ហាមុល

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កូន​ប្រុស​របស់​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:12
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “លើកនេះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា យូដា​។ បន្ទាប់មក នាង​ក៏​លែង​មានកូន​ទៀត​៕


អ្វីដែល​គាត់​បាន​ធ្វើ​នោះ ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះអង្គ​ក៏​សម្លាប់​គាត់​ដែរ​។


នាង​មានផ្ទៃពោះ​ម្ដងទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា អូណាន់​។


នាង​បង្កើត​បាន​កូនប្រុស​ម្ដងទៀត ហើយ​ដាក់ឈ្មោះ​កូននោះ​ថា សេឡា​។ កាល​នាង​បង្កើត​កូននោះ យូដា​នៅ​កេស៊ីប​។


ប៉ុន្តែ​អ៊ើរ​កូនច្បង​របស់​យូដា ជា​មនុស្ស​អាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​ក៏​សម្លាប់​គាត់​។


ពួក​កូនប្រុស​របស់​លេវី មាន​គើសុន កេហាត់ និង​ម្រ៉ារី​។


ពួក​កូនប្រុស​របស់​អ៊ីសាខារ មាន​ថូឡា ពូវ៉ា យ៉ូប និង​ស៊ីមរ៉ុន​។


ផ្ទុយទៅវិញ ព្រះអង្គ​បាន​ជ្រើសរើស​កុលសម្ព័ន្ធ​យូដា គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​។


ពោលគឺ ជា​ការ​ជាក់ច្បាស់​ដែល​ព្រះអម្ចាស់​របស់យើង​បាន​លេចឡើង​ពី​កុលសម្ព័ន្ធ​យូដា ជាកុលសម្ព័ន្ធ​ដែល​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទងនឹង​បូជាចារ្យ​ឡើយ​។


ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ពួក​ចាស់ទុំ និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំ​យំ​ឡើយ​! មើល៍! រាជសិង្ហ​ពី​កុលសម្ព័ន្ធ​យូដា ជា​ឫស​របស់​ដាវីឌ មានជ័យជម្នះ​ហើយ​។ ព្រះអង្គ​អាច​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ​បាន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម