យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
លោកុប្បត្តិ 38:1 - អាល់គីតាប នៅគ្រានោះ យូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅភូមិអាឌូឡាម។ ព្រះគម្ពីរខ្មែរសាកល កាលនោះមានកើតឡើងដូច្នេះ: យូដាបានចុះពីពួកបងប្អូនរបស់គាត់ទៅ ហើយដំឡើងរោងជិតបុរសអ្នកអាឌូឡាមម្នាក់ ឈ្មោះហ៊ីរ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូនចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា |
យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
យូដាបានផ្ញើកូនពពែទៅឲ្យតាម៉ារ តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរ ដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់យូដារកនាងពុំឃើញសោះ។
ថ្ងៃមួយនៅរដូវចម្រូត នាយទាហានបីនាក់ក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលជួបស្តេចទតក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ព នៅជ្រលងភ្នំរេផែម។
ថ្ងៃមួយ អេលីយ៉ាសាក់ដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ ជាអ្នកមានបានឃាត់គាត់ ឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលគាត់ធ្វើដំណើរកាត់ភូមិនេះ គាត់តែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។
នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
អ្នកស្រុកម៉ារីសាអើយ អុលឡោះនឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
ពេលនោះ នាងយ៉ាអែលចេញមកទទួលលោកស៊ីសេរ៉ា ទាំងពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលក្នុងមក កុំភ័យខ្លាចអី!»។ លោកស៊ីសេរ៉ាក៏ចូលទៅក្នុងតង់ត៍ ហើយនាងនាំលោកទៅលាក់នៅក្រោមភួយ។
ទតចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយគាត់។