ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។
លោកុប្បត្តិ 33:19 - អាល់គីតាប គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ ព្រះគម្ពីរខ្មែរសាកល គាត់ទិញដីមួយកន្លែងដែលគាត់បានដំឡើងរោងនោះ ពីដៃរបស់កូនចៅហេម័រជាឪពុករបស់ស៊ីគែម ក្នុងតម្លៃមួយរយកាក់ប្រាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានទិញដីមួយកន្លែងពីកូនចៅរបស់លោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដីដែលគាត់ដំឡើងត្រសាល នោះគាត់ទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង |
ហើយមានប្រសាសន៍ទៅកាន់អេប្រូន នៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោក តាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។
«លោកម្ចាស់ សូមស្តាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះគ្មានអ្វីសំខាន់រវាងលោក និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់អ្នកទៅ!»។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
អ៊ីសាបានមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលណាពីយ៉ាកកូបបានចែកឲ្យណាពីយូសុះជាកូន។
គេបានដឹកសពយ៉ាកកូប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលអ៊ីព្រហ៊ីមបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។
ពេលនោះ លោកកាអាលពោលឡើងថា៖ «តើអប៊ីម៉ាឡេកជានរណា ហើយយើងទាំងអស់គ្នានៅស៊ីគែមនេះ ជានរណាដែរ បានជាត្រូវចំណុះគាត់? គាត់ជាកូនរបស់លោកយេរូបាល ហើយសេប៊ូលជាតំណាងរបស់គាត់។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបម្រើគាត់ឡើយ ចូរស្មោះត្រង់នឹងពូជពង្សលោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែមនោះវិញ។